Saturday, August 22, 2015

វិធីសា​ស្ត្រ​ក្នុង​ការ ទម្លាក់ iOS 8.4.1 ទៅ​កាន់​ជំនាន់ 8.4 ដើម្បី​អាច Jailbreak បាន!!!


បច្ចុប្បន្ននេះប្រព័ន្ធប្រតិបត្តិការ iOS បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ដល់​ជំនាន់ iOS 8.4.1 ហើយ​ដើម្បី​ធ្វើ​ការ​បិទ​ចន្លោះ​ប្រហោង​នៃ​ការ Jailbreak។ ក្រុម​ការ​ងារ ខេម​បូ ធ្លាប់​បាន​ធ្វើ​ការ​ជម្រាប​ជូន​ដល់ មិត្ត​អ្នក​អាន​រួចមក​ហើយ តាំងពីពេល iOS 8.4.1 ចេញជាផ្លូវការមកម្លេះ សម្រាប់មិត្តអ្នកអាចដែលមានបំណងចង់ធ្វើការ Jailbreak សូមមេត្តាកុំ ធ្វើបច្ចុប្បន្នភាពវាអី (Update) ពុំដូច្នេះទេ អ្នកមិនអាចធ្វើការ Jailbreak បាន​ឡើយ​។
ខណៈពេលនេះ ប្រព័ន្ធប្រតិបត្តិការ iOS 8.4 មិនទាន់ធ្វើការ បិទមិនអោយ Restore ឡើយ ដូច្នេះអ្នក​ទាំង​អស់គ្នា នៅមានឱកាសសម្រាប់ធ្វើការ Restore ឡើងវិញ ហើយ Jailbreak សារជាថ្មីបាន​សម្រាប់​មិត្តអ្នកអាន ដែលកំពុងតែប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 8.4.1 ហើយមានបំណងចង់ទម្លាក់មក iOS 8.4 ដើម្បីធ្វើការ Jailbreak។ មិត្តអ្នកអានដែលមានបំណងចង់ធ្វើការ ទម្លាក់ ឬ Restore មកកាន់ iOS 8.4 ជាដំបូងសូមទាញយក Firmware តាមរយៈតំណរដែល ខេមបូ បង្ហាញនៅខាងក្រោមនេះ៖
សូមចូលទៅកាន់ វេបសាយ សម្រាប់ទាញយក Firmware iOS 8.4 តាមរយៈ This Web ហើយជ្រើស​រើស Firmware តាមប្រភេទឧបករណ៍របស់អ្នក និងធ្វើការទាញយក។
ក្រោយពីទាញយករួចរាល់ លោកអ្នកត្រូវមានការតម្លើង កម្មវិធី iTune ជំនាន់ចុងក្រោយនៅលើកុំព្យូទ័រ​របស់អ្នក បន្ទាប់មកសូមធ្វើតាមការណែនាំរបស់ខេមបូដូចខាងក្រោម៖
  • ជាដំបូងសូមធ្វើការ Back up ឯកសារសំខាន់ៗរបស់អ្នកទុកជាមុនសិន ជៀសវាងការបាត់បង់​ក្រោយ​ពេល Restore
  • ចូលទៅដោះ iCloud ឬ បិទ Find My iPhone ចេញពី ឧបករណ៍ ដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិការ iOS របស់អ្នក
  • បន្ទាប់មកសូមធ្វើការភ្ជាប់ ឧបករណ៍ដែលកំពុងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8.4.1 របស់​អ្នកទៅកាន់ កុំព្យូទ័រតាមរយៈខ្សែ USB
  • សូមតភ្ជាប់កុំព្យូទ័ររបស់អ្នកទៅកាន់ អ៊ីនធើណែត
  • បើកកម្មវិធី iTune និង ចុចលើ ឧបករណ៍សម្គាល់របស់អ្នកនៅជុងខាងស្តាំនៃ iTune
  • ចុច Shift នៅលើក្តារចុចកុំព្យូទ័រអោយជាប់ ហើយចុចពាក្យថា Restore iPhone និងជ្រើសរើស ឯកសារ ipsw ដែលអ្នកបានទាញយក ក្នុងជំនាន់ 4 និង ចុចពាក្យ Restore ម្តងទៀតជាការ ស្រេច នៅពេលដែល iTune សួរបញ្ចាក់ទៅកាន់អ្នកជាលើកទីពី ក្រោយមកត្រូវរង់ចាំប្រហែល 20 ទៅ 30 នាទីអ្នកនឹងអាចទទួលបានប្រព័ន្ធប្រតិបត្តិការ iOS 8.4 វិញ

No comments:

Post a Comment