Tuesday, June 23, 2015

ជយោ! iOS 8.1.3 ទៅ iOS 8.3 អាច Jailbreak បាន​ហើយ

ក្តីទន្ទឹងរង់ចាំ ដ៏យូរយារ របស់ប្រិយមិត្តទាំងអស់គ្នា បានមកដល់ហើយ ក្នុងការ Jailbreak ឧបករណ៍ iPhone, iPad, iPod Touch ដែលដំណើរការ ចាប់ពី iOS 8.1.3 ទៅដល់ iOS 8.3។ ដូចការរំពឹងទុក របស់យើងអញ្ជឹង កម្មវិធី Jailbreak នេះ បានបង្កើតឡើង ដោយក្រុម TaiG ដែលយើងមិនចាំបាច់ ភ័យព្រួយថា វាគឺជាការបោកប្រាស់នោះទេ ហើយចំពោះ​ឯកម្មវិធី និងរបៀប Jailbreak វិញក៏មាសុវត្ថិភាពផងដែរ។
បញ្ជាក់: កម្មវិធី Jailbreak នេះនៅមិនទាន់អាច ធ្វើការ Jailbreak បានស្រួល និងជោគជ័យឡើយ សម្រាប់អ្នកប្រើប្រាស់ មួយចំនួនធំ។ សូមកុំទាន់ធ្វើការ Jailbreak នៅពេលនេះអោយ សោះ ប្រសិនបើមិនចាំបាច់ ហើយសូមរង់ចាំ កម្មវិធី Jailbreak កំនែប្រែថ្មីទៀតសិន។

តម្រូវការ
  • iPhone, iPad, iPod Touch ដែលដំណើរការ ចាប់ពី iOS 8.1.3 ដល់ 3
  • ទូរស័ព្ទអ្នក បានអាប់ដេត Software តាមរយៈកម្មវិធី iTunes មិនមែនតាម រយៈ Setting> Software Update
  • មានកុំព្យូរទ័រ Windows ដែលតម្លើងស្រេច នូវកម្មវិធី iTunes ជំនាន់ចុងក្រោយបង្អស់ ជំនាន់ 1.2 
 បម្រាម
  • ក្នុងការ Jailbreak នេះ ទូរស័ព្ទអ្នក អាចនឹងគាំងខូច តម្រូវការអោយ Restore សារជាថ្មី ដែលធ្វើអោយ បាត់បងឯកសារ ទាំងអស់។ ហេតុដូច្នេះ សូមធ្វើការចម្លងទុក ឯកសារសំខាន់នានា។
  • ប្រាកដថា ទូរស័ព្ទអ្នក កំពុងប្រើប្រាស់ គណនី iCloud របស់ខ្លួន ចៀសវាងមានបញ្ហា
 វិធីធ្វើ
  • សូមដោនឡូដកម្មវិធី TaiG ជំនាន់ 2.0 ដោយ ចុចត្រង់នេះ
  • ភ្ជាប់ iPhone/iPad, iPod Touch របស់អ្នកតាមរយៈខ្សែ USB ទៅកាន់ កុំព្យូទ័រ
  • បិទ Passcode និង Find My iPhone នៅក្នុងឧបករណ័របស់អ្នក​
  • បើកកម្មវិធី TaiG ដែលយើងបានទាញយកខាងលើអំបាញ់មិញនេះ
  • សូមដោះ ធីកត្រង់កន្លែង 3K Assistant ហើយសូមចុច Start




សូមរង់ចាំ រយៈពេលចាប់ពី 5 ទៅ 15នាទី នោះឧបករណ៍របស់អ្នក នឹងបាន Jailbreak បានជាក់ជាមិនខាន។ នៅពេលរួចរាល់ អ្នកនឹងសង្កេតឃើញ មានកម្មវិធី Cydia លោតឡើង នៅលើអេក្រង់ ទូរស័ព្ទអ្នក ជាក់ជាមិនខាន។




គូសបញ្ជាក់ផងដែរថា សម្រាប់ឧបករណ័ ដែលដំណើរការ ចាប់ពី iOS 8.2 ទៅ iOS 8.3 វានឹងមិនអាច ដំណើរការ Tweak រឺកម្មវិធី Jailbreak មួយចំនួន បានប្រក្រតីនោះទេ ព្រោះអី Mobile Substrate នៅមិនទាន់មាន នៅឡើយ។ សូមតម្លើង រឺប្រើប្រាស់ Tweak ណាមួយដែល អ្នកគិតថា វាដំណើរការ ជាមួយឧបករណ៍របស់អ្នក បានហើយ ចៀសវាមានបញ្ហា គាំងខូច តម្រូវអោយ Restore ឧបករណ៍សាជាថ្មី។
បញ្ហាដែលអាចកើតមានឡើង ក្នុងកំឡុងពេល Jailbreak គឺមានដូចជា គាំងត្រឹម 20% និងមិនលោតកម្មវិធី Cydia ជាដើម ហើយចំពោះដំណោះស្រាយវិញ គឺនៅមិនទាន់មាននោះទេ។ អ្វីដែលអ្នកគួរធ្វើ នៅពេលនេះ គឺសូមរង់ចាំ កម្មវិធីថ្មី រឺដំណោះស្រាយសិន។



 




No comments:

Post a Comment

Spider-Man: Homecoming (2017)

                             ចុចមើលត្រង់នេះ ==>> Spider-Man: Homecoming (2017)